On Top Event Slide
Product Category
Skip Navigation Links.
Download Drivers
DOWNLOAD DRIVER
Select Product Type :
Select Brand
Product Model Picture

No Image
   OK   
Event Detail
ក្រុមហ៊ុន អាណាណា កុំព្យូទ័រ បើកបង្ហាញផលិត​​ផលថ្មី ក្នុងកម្មវិធីជប់លៀង (GALA DINNER) ជាមួយនឹងដៃគូអាជីវកម្មជាង ១០០នាក់!
12/10/2022

ភ្នំពេញ៖ ក្រុមហ៊ុន អាណាណា កុំព្យូទ័រ គឺជាក្រុមហ៊ុននាំចូលកុំព្យូទ័រផ្ដាច់មុខម៉ាក Dell Technologies និងផលិតផលបច្ចេកវិទ្យាទំនើបៗដែលនាំចូលក្នុងទីផ្សារកម្ពុជា សុទ្ធសឹងតែសេរីថ្មី និងទំនើបចុងក្រោយបង្អស់ជាពិសេសដៃគូសហការក្នុងការនាំចូលផលិតផលមកពីក្រៅប្រទេសដែលមានដូចជា Dell Technologies, NikoMax, និង Ruijie Network។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អាណាណា កុំព្យូទ័រ បានរៀបចំកម្មវិធីជប់លៀង (GALA DINNER) យ៉ាងអធិកអធម៌ជាមួយដៃគូអាជីវកម្មនិងតំណាងចែកចាយជាង ១០០នាក់ នាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន អាណាណា កុំព្យូទ័រនិងដៃគូអាជីវកម្មនិងតំណាងចែកចាយ ឲ្យកាន់តែមានភាពរឹងមាំ និងណែនាំពីផលិតផលថ្មីៗដែលកំពុងបោះជំហានចូលខ្លូនមកកាន់ទីផ្សារប្រទេសកម្ពុជា។ នាកម្មវិធីនារាត្រីនោះផងដែរ ក្រុមហ៊ុន អាណាណា កុំព្យូទ័រក៏មានការចាប់ឆ្នោតជាមួយរង្វាន់ធំៗនិងការដាក់តាំងបង្ហាញផលិតផលសេរ៊ីទំនើបៗចុងក្រោយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ស្រៀង ទីតូ អគ្គនាយកក្រុមហ៊ុន អាណាណា កុំព្យូទ័រ បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន អាណាណា កុំព្យូទ័រ បង្កើតកម្មវិធីជប់លៀង ក្នុងរាត្រីនេះឡើង គឺជាការថ្លែងអំណរគុណ ដល់ដៃគូអាជីវកម្ម ហើយមិនត្រឹមតែធ្វើការ ថ្លែងអំណរគុណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពិធីជួបជុំពិភាក្សា ដើម្បីដោះស្រាយបញ្ហានានា និងធ្វើឲ្យអាជីវកម្ម កាន់តែរីកចម្រើនទៅមុខផងដែរ»។

បន្ថែមពីនោះទៀត លោក ស្រៀង ទីតូ បានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ននេះ អ្នកជំនាញខាងបច្ចេកវិទ្យាជាច្រើន គឺបានស្គាល់នូវក្រុមហ៊ុន អាណាណា កុំព្យូទ័រ ដែលមានលក់ទំនិញអេឡិចត្រូនិក សុទ្ធតែមានគុណភាព និងតម្លៃសមរម្យ ហើយក្រុមហ៊ុន AnAnA នាំចូលតែផលិតណា ដែលមានគុណភាព និងមានការធានាច្បាស់លាស់។ គួររម្លឹកផងដែរថា ក្រុមហ៊ុន អាណាណា កុំព្យូទ័រ បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ រហូតដល់ពេលបច្ចុប្បន្ននេះ ដែលជាក្រុមហ៊ុនមួយដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនិងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងប្រទេសកម្ពុជា៕


Photos
Advance Search
Select Product :
Skip Navigation Links.