On Top Event Slide
Product Category
Skip Navigation Links.
Download Drivers
DOWNLOAD DRIVER
Select Product Type :
Select Brand
Product Model Picture

No Image
   OK   
Event Detail
AnAnA Computer និង Palo Alto Networks ផ្ដល់ដំណោះស្រាយប្រព័ន្ធសន្តិសុខថ្មីនៅកម្ពុជា
15/06/2016

ក្ដីបារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​​​​ក្រុមហ៊ុន ​ឬ ស្ថាប័ន​ផ្សេងៗ​​ ​នឹង​លែង​ជា​បញ្ហា​ តាម​រយៈ​បច្ចេកវិទ្យា​ថ្មី​​របស់​​Palo Alto Networks​ ដែល​អាច​ប្រឆាំង​ ​និង ការពារ​​រាល់​ទម្រង់​នៃ​ការ​​វាយប្រហារផ្សេងៗ​​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ៗ។

​​​​​​ក្រុមហ៊ុន​ AnAnAComputer ​​សហការ​ជាមួយPalo Alto Networks ផ្ដល់​ជូន​រាល់​ដំណោះស្រាយ​ ជា​ពិសេស​ទាក់ទង​នឹង​សន្តិសុខ​របស់​ក្រុមហ៊ុន​របស់​លោក​អ្នក​ ដែល​អាច​រង​ការ​​​វាយ​ប្រហារ​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

បច្ចុប្បន្ន​​បច្ចេកវិទ្យា​​មាន​ការ​រីកចម្រើន​ខ្លាំង ​ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ដែរ ​បញ្ហា​សន្តិសុខ​របស់​ក្រុមហ៊ុន​​នៅ​តែ​ជា​ក្ដី​បារម្ភ​​ ​ព្រោះ​ថា ​មាន​ទិន្នន័យ​សំខាន់ៗ​ជាច្រើន​ត្រូវ​បាន​គេ​លួច ​និង បំផ្លាញ​ដោយសារតែ​ក្រុម​ឆ្លៀតឱកាស​និយម ដែល​មាន​ជំនាញ​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា។

សម្រាប់​ប្រទេស​កម្ពុជា ​ក៏​​កំពុង​ប្រឈម​បញ្ហា​នេះ​​ផង​ដែរ​ ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ៊ុនAnAnA Computer ​​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​​ល្អ​ៗ ​​និង មាន​ប្រសិទ្ធភាព​ខ្ពស់ ​​ហើយ​ថ្មីៗ​នេះ​បាន​សហការ​ជាមួយPalo Alto Networks ​ដើម្បី​បំបាត់​រាល់​ក្ដី​កង្វល់​របស់​​ក្រុមហ៊ុន​របស់​លោក​អ្នក ​នោះ​គឺ​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​ការពារ​ ​និង ប្រឆាំង​រាល់​ការវាយប្រហារ​​​គ្រប់​ទម្រង់​​ ​ជា​ពិសេស​​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុនAnAnAComputer ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ជំនាញ​ទាំង​ប្រព័ន្ធ​​Software និង Hardware ​​​ ចំណែក​Palo Alto Networks​វិញ ​បច្ចុប្បន្ន​គឺ​​ជា​អ្នក​​ជំនាញ​ផ្នែក​ផ្ដល់​ដំណោះស្រាយ​​សន្តិសុខ​អ៊ីនធឺណិត​​ឈាន​មុខ​គេ​នៅអាមេរិក​

Photos
Advance Search
Select Product :
Skip Navigation Links.